ចាប់បានប៉េអឹម ដែលវាយធ្វើបាបពលរដ្ឋខ្មែរនៅស្រុកព្រៃនុប ខេត្តព្រះសីហនុហើយ គឺលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងកំលាំងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានប្រើអំពើហឹង្សាទៅពលរដ្ឋអ្នកតវ៉ាដីធ្លីនៅឃុំគគីរ ស្រុកព្រៃនុប ដែលមានវិវាទដីធ្លីជាមួយឧកញ្ញ៉ា សុីវ គង់ទ្រីវ
យ៉ាងណាក៏ដោយ លោក មិនទាន់អាចប្រាប់ឈ្មោះ និង បង្ហាញពីអត្តសញ្ញាណរបស់មន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវទទួលទោសនោះទេ។ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីឲ្យទៅស៊ើបអង្កេតចំពោះករណីហិង្សា រហូតមានការផ្ទុះអាវុធលើប្រជាពលរដ្ឋ ដែលនាំគ្នាទៅតវ៉ារឿងនៅដីធ្លី នៅនៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។
លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងព្រះសីហនុ ធ្លាប់បកស្រាយថា គ្រាប់កាំភ្លើងដែលបាញ់ត្រូវប្រជាពលរដ្ឋ គឺជាគ្រាប់កាំភ្លើងប្រភេទឡុក ដែលមិនមែនជារបស់ប៉ូលិស និង ប៉េអឹមនោះទេ។ លោក បានដាក់ការសង្ស័យថា ប្រហែលជាមានជនបាតដៃទី៣ ឆ្លៀតឱកាសបាញ់ប្រជាពលរដ្ឋ ពេលការប្រទាំងប្រទើសរវាងប្រជាពលរដ្ឋ និងសមត្ថកិច្ច កើតឡើង ដើម្បីដាក់កំហុសឲ្យសមត្ថកិច្ច។
ប្រជាពលរដ្ឋប្រមាណ២០០នាក់ បាននាំគ្នាទៅតវ៉ា ក្រោយតុលាការកំពូល ចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ឈ្នះក្តីលើពួកគេ លើសំណុំរឿងដីធ្លី។ បន្ទាប់មក សមត្ថកិច្ច ក៏នាំគ្នាទប់ស្កាត់ប្រជាពលរដ្ឋទាំងនោះ ដោយអះអាងថា ជាការអនុវត្តតាមសាលដីការបស់តុលាការកំពូល។
មកដល់ពេលនេះ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋនិងសមត្ថកិច្ច បានស្ងប់ស្ងាត់ ប៉ុន្តែដំណោះស្រាយរឿងដីធ្លីរវាងប្រជាពលរដ្ឋ និង ឧកញ៉ា នៅមិនទាន់មាននោះទេ បើទោះបីជាតុលាការ ចេញសាលដីកាឲ្យឧកញ៉ាឈ្មះក៏ដោយ។ ប្រជាពលរដ្ឋ នៅតែមិនសុខចិត្តនិងចាត់ទុកថាជាជារឿងអយុត្តិធម៌ សម្រាប់ការកាត់ក្តីនេះ។ ប្រជាពលរដ្ឋ អាចនឹងបន្តតវ៉ាក្នុងរឿងនេះ នៅពេលក្រោយទៀត ក៏ថាបាន៕

1 comment:
ចប់
Post a Comment