ទៀតហើយ ក្រុមហ៊ុនAmazon កាន់តែព្រហើន យករូបAngkor wat ធ្វើជាគម្របបង្គន់ និងកំរាលជើងដាក់លក់ ក្នុងតម្លៃថោក
កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានប្រតិកម្ម ចំពោះក្រុមហ៊ុន អាម៉ាហ្សូនរបស់សហរដ្ឋអាមេរិក ដ៏ល្បីដែលបាន យករូបប្រាង្គប្រាសាទអង្គរវត្ត មកធ្វើជាគម្របបង្គន់ និងកំរាលជើងដាក់លក់តាមទីផ្សារអនឡាញ នៅក្នុងតម្លៃថោកបំផុត ដែលគេអាចសន្និដ្ឋានបានថា ប្រហែលជាមានចេតនាបន្ថោកតម្លៃដ៏កម្ពុជាទៀតផង។
រឿងរ៉ាវចាស់មិនដោះស្រាយផង ស្រាប់តែផ្ទុះការប្រតិកម្មសារជាថ្មីចំពោះក្រុមហ៊ុន របស់អាមេរិកមួយនេះដដែលបានបង្ហោះនៅក្នុងទីផ្សាររបស់ខ្លួន ដោយយករូបព្រះបាទជ័យវរ្ម័នទី៧ ឬព្រហ្មមុខបួន យកមកធ្វើជាគម្របបង្គន់ និងជាកម្រាលជើងដាក់លក់ក្នុងតម្លៃហួសចិត្ត ១៩.៩៩ដុល្លារ ដែលវាកាន់តែបង្ហាញថា ក្រុមហ៊ុននេះកាន់តែផ្គើនដល់ប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ។
សូមរំលឹកថា កាលពីម្សិលមិញ រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដែលត្រូវបាន គេទទួលស្គាល់ទូទាំងពិភពលោក ត្រូវបានក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ឌីសាញ យកទៅដាក់ លើគ្របបង្គន់និង កំរាលជើង ដាក់តាំងលក់នៅលើអនឡាញ តាម ក្រុមហ៊ុន Amazon ដ៏ល្បី ។បញ្ហានេះ ប្រជាពលរដ្ឋ កម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះទង្វើរនិងសកម្មភាព របស់ក្រុមហ៊ុន អាមេរិចមួយនេះដែលបាន ប្រមាថ បុព្វបុរសខ្មែរ ដែលមិនអាច ទទួលយកបានឡើយ ។
យោងតាម ក្រុមហ៊ុនAmazon ដ៏ល្បីរបស់USA online បាន រចនា៖ រូប ប្រាសាទអង្គរវត្ត របស់កម្ពុជា ដាក់នៅលើ គ្រប់បង្គន់ និងកំរាលជើង ដាក់តាំង លក់នៅតាមអនឡាញ ប្រសិនបើ អ្នកណាOder វានិងធ្វើអោយភ្លា ម។ គេមិនដឹងថា តើក្រុមហ៊ុន online ដ៏ល្បីរបស់អាមេរិច ដាក់លក់ តាម ក្រុមហ៊ុន Amazon ដ៏ល្បីមួយ នេះ មានចេតនា អ្វីអោយច្បស់នោះទេ ។
មហាជនបានផ្ញើរសារមកកាន់ គេហទំព័រយើង ដោយសម្តែងការហួសចិត្តចំពោះ ក្រុមហ៊ុនAmazon ដ៏ល្បីរបស់USA online មិនគួរ វាយករូបប្រាសាទអង្គរវត្ត ដែលជារូបអច្ឆិរយ្យ លើពិភពលោកមកបង្ហាញលើonline shopping នេះសោះ ជួយShareអោយបងប្អូនខ្មែរទាំងអស់ដឹងលឺផង។
No comments:
Post a Comment