Friday, October 12, 2018

ដាក់ម្នាក់មួយមាត់មក!!! ហួសចិត្តពេលឃើញម្នាក់ៗបែរជានាំគ្នាធ្វើចឹងទៅលើព្រះពុទ្ធបដិមានៅវត្តពុទ្ធគីរី


ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅលើសង្គមហ្វេសប៊ុកទៅលើរូបថតប៉ុន្មានសន្លឹកដែលត្រូវបានគេចែកចាយបន្តគ្នាដោយសារតែឃើញបុគ្គលមួយចំនួនបានធ្វើសកម្មភាពមិនគប្បីទៅលើរូបព្រះពុទ្ធនៅវត្តពុទ្ធគីរីដែលល្បីថាជាវត្តដែលមានរូបព្រះពុទ្ធច្រើនជាងគេនោះ។ រូបភាពទាំងនោះត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ជាខ្លាំងដោយឃើញទង្វើរបស់ពួកគាត់ដែលមិនសមរម្យទាល់តែសោះទៅលើព្រះពុទ្ធដែលជាសាសនារបស់ជាតិ។
 

គួរបញ្ជាក់ផងដែរថាវត្ត​ពុទ្ធ​គី​រី​កម្ពុជា ស្ថិតនៅលើ​ទឹកដី ភូមិ​ត្រពាំង​ស្ការ ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង អន្តរជាតិ​ចាប់អារម្មណ៍​វត្ត​នេះ​យ៉ាងខ្លាំង​ក៏​ព្រោះ​វត្ត​មួយ​នេះ​បាន​កសាង​ព្រះ​ពុទ្ធបដិមា​យ៉ាងច្រើន​រហូតដល់​ទៅ ៨៤ ០០០ អង្គ​ដែល​ធ្វើឱ្យ​អ្នកទស្សនា​ប្លែក​ភ្នែក ជាមួយ​ព្រះ​ពុទ្ធបដិមា​ដែល​សង់ ពី​កំពូលភ្នំ ចុះមក​ក្រោម​ដ៏​ស្រស់​ស្អា​ត់​ក្រៃលែង ។ បច្ចុប្បន្ននេះ វត្ត​ពុទ្ធ​គី​រី​កម្ពុជា បាន​ក៏​សាង ព្រះពុទ្ធ​បដិមា ចំនួណ ២០ ០០០ អង្គ​រួចហើយ ។យ់ាងណាមិញសូមចូលរួមថែរក្សាសាសនានិងមិនត្រូវប្រមាថសាសនារបស់ខ្លួនឡើយ។
   ប្រភព:Fb អ្នករៀបរៀងBy "BROTNG OFFICIAL

No comments: