ចាប់តាំងពីញ៉ុមបាន ផ្ញើរសារទៅ បងកវី ក្នុងប្រអប់សំបុត្រ របស់គាត់ មក ញ៉ុមមិនដែលបានសរសេរ Hi ទៅគាត់សូម្បីតែម្តង តែញ៉ុមនៅតែ ចូលចិត្តអានរឿងប្រលោមលោក របស់គាត់ដដែល គឺញ៉ុមមិនអាចឃាត់ចិត្តខ្លួនឯង មិនអោយចាកចេញពី Page របស់គាត់បានឡើយ… Page របស់គាត់ គឺបានលួងបំពេ អារម្មណ៌របស់ញ៉ុម ជារៀងរាល់យប់ វាប្រៀបដូចជា រឿងនិទានមុនចូលគេង របស់ប៉ាញ៉ុមចឹង ហើយបើថ្ងៃណាមួយដែល បងកវីមិនបានបង្ហោះ រឿងថ្មី ឬក៏វគ្គថ្មី គឺញ៉ុមតែងតែ អានឡើងវិញ នូវរឿងចាស់ៗរបស់គាត់ អានយ៉ាងណាក៏មិនធ្វើអោយញ៉ុមធុញដែរ…
No comments:
Post a Comment