Tuesday, July 2, 2019

មើលវីដេអូនេះអ្នកនិងរំជួយចិត្ត កំសត់ណាស់ជីវិតយុវជនម្នាក់ដែលពិកាដៃជើងទាំងអស់ (មានវីដេអូ)







មិនមែនមានត្រឹមឧបសគ្គខាងក្រៅប៉ុណ្ណោះទេដែលជារបាំងរាំងរាយើងមិន
ឲ្យចូលទៅដល់
គោលដៅដែលត្រូវការនូវមានឧបសគ្គដ៏ធំជាងនោះទៅទៀត
គឺឧបសគ្គដែលស្ថិតនៅខាងក្នុងចិត្ត
បានដល់សេចក្តីរួញរាអស់សង្ឃឹមនិងការ
អស់កម្លាំងចិត្តអស់ឋាមពលពីក្នុងខ្លួនយើងនោះឯង។

អ្នកដែលមានសេចក្តីសង្ឃឹមសូម្បីតិចតួចតែបានរក្សាសេចក្តីសង្ឃឹមនោះ
ទុករមែងមានគុណតម្លៃ
ប្រសើរជាងការមានជីវិតដោយប្រាសចាកសេចក្តីសង្ឃឹម។
ហេតុផលមួយប្រការដែលធ្វើឲ្យមនុស្សដែលត្រូវការឈានទៅឲ្យដល់ច្រាំងនៃ
សេចក្តីសេចក្តីសុខ ហើយនឹងជោគជ័យក្នុងជីវិតយ៉ាងជាក់លាក់តែបែរជាទៅមិនដល់
ក៏ព្រោះមនុស្សទាំងនោះមានតែ
“សេចក្តីត្រូវការ”តែមិនដែលសាងហេតុបច្ច័យដែល
បណ្តាលឲ្យតម្រូវការនោះបន្លុះដល់គោលដៅ។


មនុស្សគ្រប់រូបត្រូវមានគោលដៅជីវិត ហើយការដែលនឹងដើរឲ្យដល់គោលដៅ ត្រូវមានសទ្ធាចំពោះខ្លួនឯង មានកម្លាំងចិត្តដែលរឹងមាំ ត្រៀមព្រមក្នុងការតស៊ូ
និងពុះពារឧបសគ្គទាំងពួង។


បើប្រាសចាកសេចក្តីសុបិន យើងក៏គ្មានភាពមុះមុតរឺគោលដៅដើម្បីធ្វើ តែការដែលនឹងបន្លុះក្តីសុបិននោះក៏ត្រូវមានអង្គប្រកបជាច្រើនយ៉ាងដូចជា
វិធីគិត វិធីធ្វើ ខ្លួនយើង មនុស្សដែលនៅជុំវិញខ្លួនយើង

សេចក្តីឧស្សាហ៍ព្យាយាម សេចក្តីអត់ធន់ ។ល
បច្ច័យទាំងនេះមានផលនាំមកនូវភាពជោគជ័យទាំងអស់។
មនុស្សដែលគ្មានក្តីសុបិន គឺមនុស្សដែលមិនធ្លាប់គិតថាចង់ធ្វើអ្វី។

មានមនុស្សជាច្រើនត្រូវការរៀនឲ្យចប់ខ្ពស់ៗ ដើម្បីភាពឈានមុខនៅក្នុងជីវិត។ 
មានមនុស្សជាច្រើនសុបិនចង់បានវីឡាស្អាតៗយ៉ាងហោចណាស់មួយខ្នងដើម្បី
សេចក្តីក្នុងគ្រួសារ។ មានមនុស្សជាច្រើនសុបិនចង់បានរថយន្តទំនើបគ្រាន់នឹងនាំ
ខ្លួនឯងព្រមទាំងគ្រួសារទៅទីណាមួយ
ក៏បានដែលចង់ទៅ។
មានមុស្សជាច្រើនសុបិនចង់បានការងារល្អៗដែលមានចំណូលខ្ពស់ៗ 

និង មានមនុស្សជាច្រើនទៀតសុបិនចង់មានមុខរបរដែលជារបស់ខ្លួនឯង។
មនុស្សដែលសុបិនហើយទៅដល់គឺមនុស្សដែលទទួលបានជោគជ័យ ចំណែកមនុស្សដែលសុបិនហើយ ១០ ឆ្នាំបន្ទាប់មកក៏នៅត្រឹមក្តីសុបិនដូចដើមគឺ
ជាមនុស្សដែលមិនបានទទួលនូវជោគជ័យ ហើយទំនង

ជាមួយជីវិតនេះក៏គ្មានឪកាសបានទទួលជោគជ័យឡើយ។

កាលបើមានក្តីសុបិនហើយ ចូរបំប្លែងក្តីសុបិននោះឲ្យក្លាយជាគំនិត
 តាំងគោលដៅក្តីសុបិនឲ្យគង់វង់
ហើយគិតរកមធ្យោបាយដើម្បីធ្វើឲ្យក្តីសុបិននោះ
ក្លាយជាវត្ថុដែលចាប់យកបាន។
 ការគិតនិងការដាក់ផែនការមិនមែនជារឿងលំបាក
អ្វីទេតែរឿងដែលលំបាកពិតប្រាកដនោះ
គឺការចុះដៃធ្វើឲ្យបានសម្រេចតាមផែនការ
ដែលបានគ្រោងទុកនោះ។
ឪកាសមាននៅគ្រប់ទិសទី គ្រាន់តែថាតើយើងមើលឃើញវារឺក៏អត់រឺកាលបើឃើញហើយ
តើយើងក្លាហានប៉ុណ្ណាក្នុងការស្រវ៉ាចាប់យកឪកាសនោះមកទុកក្នុងដៃ។
ដើមឈើដែលមានទំហំធំៗ កើតចេញពីកូនឈើតូចៗ អាគារខ្ពស់កប់មេឃាមានគ្រឹះទាបជាប់ដី វិថីឆ្ងាយពាន់លីចាប់ផ្តើមពីជំហានខ្លីៗ ដែលនូវក្រោមបាតជើងរបស់យើងនេះឯង។ **ឡៅជឺ**
ជីវិតរបស់យើងកាលបើឆ្លងកាត់ប្រព័ន្ធការគិតនិងតាំងគោលដៅក្នុងជីវិត
រួចស្រេចទៅហើយ ការដែលនឹង
ធ្វើឲ្យបន្លុះដល់គោលដៅបាននោះ
អ្នកខ្លះមានជោគសំណាងល្អតែអ្នកខ្លះ
ជោគវាសនាមិនចូលដៃជាមួយសោះឡើយ
 បើរវល់តែសង្ឃឹមឲ្យវត្ថុសក្តិសិទ្ធរឺ
ទេព្តាបណ្តាលជោគវាសនាឲ្យ គង់និយាយបាន
ថាវាជាការលំបាក
ខ្លាំងណាស់រឺត្រូវរង់ចាំទម្រាំវាសនានោះចូលមកដែលមិន
ដឹងថាពេលណាវានឹងមក។
មនុស្សដែលទទួលជោគជ័យបានត្រូវពឹងលើខ្លួនឯងជាមុន
មិនរង់ចាំឲ្យព្រហ្មមកលិខិត 
ព្រោះកាលបើយើងព្យាយាមធ្វើហើយនឹងធ្វើ
 វាក៏ជាការបន្ថែមឪកាសឲ្យយើងចូលទៅជិតជោគជ័យ
កាន់តែឆាប់ឡើង។
សំណាងល្អ ជោគជួយ នឹងកើតមានក៏អាស្រ័យ
យើងចុះដៃធ្វើ រឺព្យាយាមរកចន្លោះឲ្យជោគវាសនាបានចូលមក។
ខ្លែបក្លិនដ៏ក្រអូបឈ្ងុយនៃភាពជោគជ័យគឺជារបស់ដែលទាក់ទាញចិត្ត
ឲ្យមនុស្សដែលមានក្តីសុបិន
បានឈានជើងតទៅមុខ តែបើរវល់ឈ្លក់វង្វេងនៅ
ក្នុងក្តីសុបិននោះ រឺប្រាសចាកសេចក្តីព្យាយាមដ៏រឹងប៉ឹង
និងច្រើនល្មមគ្រប់គ្រាន់ក៏គ្មានថ្ងៃបាន
ទទួលភ្លក់រសជាតិនៃក្តីសម្រេចនោះបានដែរ។


នៅខាងក្រោយនៃភាពជោគជ័យរបស់នរណាម្នាក់ គឺភាពសស្រាក់សស្រាំ
ឧស្សាហ៍ព្យាយាម មុះមុត 
និងទទួលខុសត្រូវចំពោះគោលដៅដែលគេមាន
តែតើនឹងមានមនុស្សប៉ុន្មាននាក់
ទៅដែលដឹងជ្រាបក្នុងរឿងនេះ
ក្រៅតែពីការនិយាយថាគេជាមនុស្សសំណាងល្អប៉ុណ្ណោះ។
សូមអរគុណ….

👉ចុចមើលវីដេអូ https://youtu.be/z9rAq4TcO60 ♥️

No comments: