Monday, June 24, 2019

ក្ដៅៗ! ឯកឧត្ដម យន្ត មីន សុំលាលែងពីអភិបាលខេត្តព្រះសីហនុ ហើយសម្ដេចតេជោ ដាក់លោក គួច ចំរើន ជំនួសវិញ




សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើរ​លាលែង​របស់ លោក យន្ត មីន នេះបើយោងតាម ហ្វេសប៊ុកផ្លូវការរបស់សម្ដេសតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ចំណែក លោក គួច ចំរើន ដែលជា​អភិបាលខេត្ត​កំពង់ចាម នឹងត្រូវមកកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ​ជំនួស​វិញ ។
សូមអានសារដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
‹ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុសលើការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។គាត់បានស្នើមកខ្ញុំដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
ខ្ញុំបានយល់ព្រមអោយគាត់លាលែង និងបានពិភាក្សាជាមួយ សម្តេច ស ខេង យក ឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយក៏ ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករកនិងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។
ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេច ចិត្តដក ឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ››៕ ប្រភព៖ ហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន

No comments: